រដ្ឋបាលសង្កាត់បាវិត បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បាវិត និង លោក លឹម សៀងហេង អភិបាលក្រុងបាវិត
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់បាវិត បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បាវិត និង លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងទាំង៣ លោកប្រធានការិយាល័យចំណុះក្រុង ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកភូមិក្នុងសង្កាត់ ប្រធានមណ្ឌលសុខភាពបាវិត លោកនាយកបឋមសិក្សាទាំង៣ និងប្រជាពលរដ្ឋចូលរួមសរុប ៨២នាក់ ស្រី១៨នាក់។
No comments