រដ្ឋបាលក្រុងបាវិត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៤។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម សំ ប៊ុណ្ណារិន និងឯកឧត្តម ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និងមានការអញ្ជើញចូលរួម ពីលោក លឹម សៀងហេង អភិបាលក្រុង
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលក្រុងបាវិត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៤។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម សំ ប៊ុណ្ណារិន និងឯកឧត្តម ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និងមានការអញ្ជើញចូលរួម ពីលោក លឹម សៀងហេង អភិបាលក្រុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយករងរដ្ឋបាលស្ដីទី លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ និងលោកប្រធានការិយាល័យចំណុះក្រុង ។
No comments