លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ !
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ !
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងពិសិដ្ឋ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានជួបឧបទ្ទវហេតុធ្លាក់ពីលើឡានអគ្គិភ័យ ក្នុងពេលបំពេញបេសកកម្មបាញ់ទឹក ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មុខសាលាខេត្តត្បូងឃ្មុំ ៕
No comments