លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការ លេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការ លេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រជុំពង្រឹងលើផែនជំនាញ និងផ្សព្វផ្សាយលិខិតបង្គាប់ការលេខ ០១៨ លបក ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៅសាលប្រជុំ ខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយការិយាល័យ សេនាធិការ សន្តិសុខ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ព្រហ្មទណ្ឌ អន្តោប្រវេសន៍ ប្រឆាំងគ្រឿងញៀន សុខាភិបាល មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង ៤ និងលោកអធិការនគរបាលក្រុងស្រុកទាំង៩ ៕
No comments