ក្រុមហ៊ុនមាន់ជល់អនទ្បាញកំពុងបើកដំណើរការជាច្រើនកន្លែងនៅភូមិកំពុងសំបួរ ភូមិព្រែកថ្មី និងភូមិព្រែកទុំ ស្រុកកោះធំ ខេត្តកណ្តាល ខណៈអាជ្ញាធរ និងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
ក្រុមហ៊ុនមាន់ជល់អនទ្បាញកំពុងបើកដំណើរការជាច្រើនកន្លែងនៅភូមិកំពុងសំបួរ ភូមិព្រែកថ្មី និងភូមិព្រែកទុំ ស្រុកកោះធំ ខេត្តកណ្តាល ខណៈអាជ្ញាធរ និងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
ខេត្តកណ្តាល÷ អ្នកភូមិបានប្រាប់ថា មានមាន់ជល់តាមអនទ្បាញ ជាច្រើនកន្លែង ដែលសិត្ថនៅភូមិកំពុងសំបួរ ឃីព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងភូមិព្រែកទុំ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍ អធិការធ្វើដូចជាមិនដឹង មិនឮមិនខ្វល់ពីល្បែងសុីសងទោះក្នុងមូលដ្ឋានមានច្រើនក៍ដោយ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុស ច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅភូមិឃុំខាងលើ កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។អ្នកភូមិសាស្ត្រនិយាយថា ទីតាំងជាច្រើនកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ ប្រជាពលរដ្ឋនិយាយថា ទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិតនេះប្រជាពលរដ្ឋក្មេង- ចាស់,ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានស្រុកកោះធំ ពោលគឺប៉ុស្តិ៍រកមើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ?សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ស្ថិតនៅភូមិស្រាលខាងលើ កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋាននគរបាលស្រុកកោះធំ ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់ លោកនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ី សងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ទើមម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ បានលើក ឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ បុរសជាមេគ្រួសារមួយចំនួនចំណាយពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសំណូមពរដល់យ៉ាងទទូចដល់ លោកអធិការស្រុកកោះធំ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
No comments