គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង ស្រីមាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប"

ដោយ :www.meassoranews.com

ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មិនាឆ្នាំ ២០២៥ ក្រោមប្រធានបទ "សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប"



ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង ស្រីមាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប" និងមានការចូលរួមដោយ លោកស្នងការរង និងភរិយា លោកនាយការិយាល័យ និងមន្ត្រីនគរបាលជាតិនារី រួមទាំងកងរាជអាវុធហត្ថនារី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

 លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ កោតសរសើ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះនគរបាលនារី ដែលបានខិតខំប្រឹងប្រែងបម្រើ សេវាសាធារណៈ យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក និងបានការពារ រៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយមោទនភាព។

 លោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំ  ប្រសាសន៍  ផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹក ព្រមទាំងនាំយកថាវិកា ដែលជាអំណោយឧបត្ថម្ភ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចែកជូនដល់ មន្ត្រីនគរបាលនារី និងកងរាជអាវុធហត្ថជានារីផងដែរ។ 

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច ដល់ស្ត្រី និង ក្មេងស្រីគ្រប់រូប និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា។


No comments