បនល្បែងមាន់ជល់តាមអនទ្បាញគគ្រឹកគគ្រេងពេញមូលដ្ឋាននៅស្រុកស្អាង អស់លោកអជ្ញាធរ និងលោកអ៊ូ ផល្លីមេបញ្ជាការមូលដ្ឋានស្រុកស្អាង មិនហ៊ានបង្រ្កាប មានតែស្នឺសូមដល់លោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលទេទើបអាចបង្រ្កាបបាន
បនល្បែងមាន់ជល់តាមអនទ្បាញគគ្រឹកគគ្រេងពេញមូលដ្ឋាននៅស្រុកស្អាង អស់លោកអជ្ញាធរ និងលោកអ៊ូ ផល្លីមេបញ្ជាការមូលដ្ឋានស្រុកស្អាង មិនហ៊ានបង្រ្កាប មានតែស្នឺសូមដល់លោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលទេទើបអាចបង្រ្កាបបាន
ខេត្តកណ្តាល÷ អ្នកភូមិបានប្រាប់ថា មានមាន់ជល់តាមអនទ្បាញ ជាច្រើនកន្លែងកំពុងបើកដំណើរយ៉ាងរលូន ដែលសិ្ថតនៅភូមិព្រែកភេ ឃុំតាលុន ស្រុកស្អាង ភូមិប៉ារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល និងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន និងលោក អ៊ូ ផល្លីមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាងធ្វើដូចជាមិនដឹង មិនឮមិនខ្វល់ពីល្បែងសុីសងទោះក្នុងមូលដ្ឋានមានច្រើនក៍ដោយ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅភូមិឃុំខាងលើ កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។អ្នកភូមិសាស្ត្រនិយាយថា ទីតាំងជាច្រើនកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ ប្រជាពលរដ្ឋនិយាយថា ទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិតនេះប្រជាពលរដ្ឋក្មេង- ចាស់,ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានស្រុកស្អាងនិងកងរាជអាវុធហត្ថស្រុកស្អាង ពោលគឺប៉ុស្តិ៍រកមើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ?សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ស្ថិតនៅភូមិស្រាលខាងលើ កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋាននគរបាលស្រុកស្អាង ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់ លោកនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ី សងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ នសមត្ថកិច្ចមូលដ្ឋាន និងកងរាជអាវុធហត្ថស្រុកស្អាង ហើយមើលទៅ ទើមម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្អាង បានលើក ឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ បុរសជាមេគ្រួសារមួយចំនួនចំណាយពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសំណូមពរដល់យ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
No comments