ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធឆ្លងឧបដ្ឋានសាលា (សាលាឆាន់) វត្តសាមគ្គីមុន្នីរតន៍ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត
នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធឆ្លងឧបដ្ឋានសាលា (សាលាឆាន់) វត្តសាមគ្គីមុន្នីរតន៍ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ពិធីនេះ ដោយមានការអញ្ជើញ និមន្តចូលរួម និងចូលរួមពី ព្រះវិសុទ្ធញាណ មុំ សយ រាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគុណខេត្ត ព្រះអនុគណក្រុង ព្រះចៅអធិការវត្តសាមគ្គីមុនីរតន៍ ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកអភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទី លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លោកចៅសង្កាត់ព្រៃអង្គុញ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ និងជំនួយការភូមិទាំង ៨ភូមិក្នុងសង្កាត់ លោកគ្រូអាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតាចំណុះជើងវត្ត និងប្រជាពលរដ្ឋចំនួន ៣៤២នាក់។ ក្នុងនោះដែរ ប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ១០,០០០ រៀល។
No comments