គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន នាំយកថវិកា និងកន្រ្តកផ្លែឈើ ចុះសួរសុខទុក្ខ លោក វ៉ាន់ ឡុង ដែល សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកមិត្ត-ភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន នាំយកថវិកា និងកន្រ្តកផ្លែឈើ ចុះសួរសុខទុក្ខ លោក វ៉ាន់ ឡុង ដែល សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកមិត្ត-ភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី

==========

បន្ទាយមានជ័យ: នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយក ថវិកា និងកន្រ្តកផ្លែឈើ ជូនលោក វ៉ាន់ ឡុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្ត-ភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសួរសុខទុក្ខ នាំថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្ត ជួយលោក វ៉ាន់ ឡុង ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរឆាប់ជាពីជំងឺ ។


លោក វ៉ាន់ ឡុង និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោស្នងការ ដែលតែងតែមានចិត្តសប្បុរស ឧបត្ថម្ភ ជ្រោមជ្រែង យកចិត្តទុកដាក់ចំពោះ លោក។ លោកក៏បានជូនពរ សូមឲ្យលោកឧត្តមសេនីយ៍ទោស្នងការ និងសហការី សូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


No comments