គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ា ឆុន នាយរងការិយាល័យភស្តុភារ មានជំងឺឡើងសំពាធឈាម និងទឹកដក់ក្នុងសួត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ !

ដោយ :www.meassoranews.com

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃព្រសស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័បុគ្គលិក ព្រមទាំងសហការី ជាតំណាង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ១,៦៧០,០០០ រៀល ដែលបានមកពីគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ា ឆុន  អត្តលេខ ១៥៣៩៩ នាយរងការិយាល័យភស្តុភារ មានជំងឺឡើងសម្ពាធឈាម និងទឹកដក់ក្នុងសួត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ៕

No comments