គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ជនសង្ស័យចំនួន០៤នាក់ ដែលធ្វើសកម្មភាពកាប់ នឹងដុតបំផ្លាញម៉ូតូ នៅស្រុកអូររាំងឪ ត្រូវបាននគរបាលធ្វើការបង្ក្រាបបានភ្លាមៗ

ដោយ :www.meassoranews.com


ជនសង្ស័យចំនួន០៤នាក់ ដែលធ្វើសកម្មភាពកាប់ នឹងដុតបំផ្លាញម៉ូតូ នៅស្រុកអូររាំងឪ ត្រូវបាននគរបាលធ្វើការបង្ក្រាបបានភ្លាមៗ


ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣ៈ១០នាទី​ មានករណីហិង្សា​ និងធ្វេីអោយខូចខាតដោយចេតនា(វាយកំទេចនិងដុតបំផ្លាញម៉ូតូ) នៅក្នុងភូមិយាកត្បូង​ ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ​ មានជនសង្ស័យចំនួន០៤នាក់ បានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីម៉ូតូ​ ហេីយនឹងដុតបំផ្លាញម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ស ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០២១ បណ្តាលអោយខូចខាតទាំងស្រុង។ 

កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំរិល បានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៤នាក់​ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ​ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការបន្ត។


No comments