កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈចំនួន ០២នាក់
កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈចំនួន ០២នាក់
#ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង៩ និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានល្បាតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញក្មេងទំនើង ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈ ចំនួន ០២នាក់ ៖ ១-ឈ្មោះ ផ ស.ភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ម ស.ល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២រស់នៅភូមិអំពុក ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជិះ១គ្រឿងម៉ាកសង់C-125 សេរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-0058 បង្ហោះម៉ូតូ នៅចំណុចទួលតាម៉ុក ភូមិនិគមន៍លេី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឃាត់ នាំមកធ្វើកិច្ចសន្យាអប់រំ និងបានអញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ចំពោះម៉ូតូសមត្ថកិច្ចរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេល៣(បី)ខែ ៕
No comments