គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងពន្ធនាគារខេត្ត

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងពន្ធនាគារខេត្ត


នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្ដមអាគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្តកំពង់ចាម ដើម្បីបង្ការ ទប់ស្កាត់ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកឧត្ដមអាគ្គានុរក្ស ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យជុំវិញបរិវេណពន្ធនាគារ ផងដែរ ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពី លោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុកពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោក-លោកស្រី អនុប្រធានពន្ធនាគារ នាយការិយាល័យ និងសមាជិកសមាជិកាពាក់ព័ន្ធ នៃពន្ធនាគារខេត្តកំពង់ចាម ៕



No comments