គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !


ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក អមដំណើរលោកស្រីវរសេនីយ៍ឯក ទ្រី វណ្ណៈ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយ៉េនឌ័រ ព្រមទាំងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ចំនួន ១,៨៤០,០០០ រៀល និងភេសជ្ជៈមួយចំនួន ដែលបានមកពីការគៀងគរ របស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រីអនុសេនីយ៍ត្រី ម៉ាត់ សីនី នាយរងផ្នែក នៃការិយាល័យបុគ្គលិក ដែលកំពុងសម្រាកលំហែមាតុភាព នៅគេហដ្ឋាន ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕

No comments