កម្លាំងនគរបាល និងអាវុធហត្ថខេត្តកំពង់ចាម រួមគ្នាបង្ក្រាបក្រុមចោរប្លន់នៅស្រុកកំពង់សៀម, នគរបាលម្នាក់រងរបួសដោយសារក្រុមជនល្មើសបាញ់តដៃ
កម្លាំងនគរបាល និងអាវុធហត្ថខេត្តកំពង់ចាម រួមគ្នាបង្ក្រាបក្រុមចោរប្លន់នៅស្រុកកំពង់សៀម, នគរបាលម្នាក់រងរបួសដោយសារក្រុមជនល្មើសបាញ់តដៃ ខណៈក្រុមជនសង្ស័យ៥នាក់ត្រូវចាប់ខ្លួន
(កំពង់ចាម)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន សារព័ត៌មានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។
បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
No comments