លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) !
លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) !
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) ដែលមានកម្ពស់ ១៥.៣០ ម៉ែត្រ ទទឹង ១១.៨០ ម៉ែត្រ ចំណាយថវិកាអស់ ២៨,៥០០ ដុល្លារ ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ពិធីនេះដោយមានការនិមន្តចូលរួម និងចូលរួមពី ព្រះចៅអធិការវត្តពោធិ៍រង្សី លោកអភិបាលរងក្រុង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ សុខ សុភា លោកនាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង លោកចៅសង្កាត់ប្រាសាទ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំងពីរភូមិ លោកគ្រូអាចារ្យ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍រង្សី។
No comments