គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កងរាជអាវុធហត្ថសៀមរាប ចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសសៀមរាប ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់!

ដោយ :www.meassoranews.com


កងរាជអាវុធហត្ថសៀមរាប ចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសសៀមរាប ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់!


ដើម្បីអបអរឱកាសទិវានៃសេចក្ដីស្រឡាញ់ ថ្ងៃ១៤កុម្ភ: ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រួមជាមួយនឹងសប្បុរសជនរួមមាន៖ លេាក សើ វណ្ណដា និង លោកស្រី, លេាក ឡុង ចាន់រិទ្ធ និង លោកស្រី, លោក គឹម  ប៊ុនទី  និងលោកស្រី, លេាក ថុង ចរិយា និង លោកស្រី, លេាក កង សុទ្ធី និង លោកស្រី, លោក ហាំ មីកា បាននាំយកអំណោយមួយចំនួនដូចជា៖ ភេសជ្ជៈចម្រុះ ៤០កេស, មី ៥កេសធំ ស្មើនិង២៥ កេសតូច, អង្ករ ចំនួន ១០ការ៉ុង, ទឹកសុីអីវ ចំនួន ១០យួរ, ទឹកត្រីចំនួន ១០យួរ, នំហាំប៊ឺហ្គឺ ២៣០នំ, បង្កង ចំនួន ២៥គីឡូ រួមនឹងថវិកាចំនួន ២,០០០,០០០៛ ចូលរួមក្នុងកម្មវិធីសប្បុរសធម៍ជូនដល់ ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់ នៅវិទ្យាល័យអប់រំពិសេសសៀមរាប និងបានរៀបចំម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់ប្អូន ៗ ក្មួយៗ សិស្សានុសិស្ស ហូបជុំគ្នាប្រកបដោយទឹកមុខញញឹម និងសប្បាយរីករាយក្រៃលែង។

















No comments