គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនភរិយា លោកអនុសេនីយ៍ឯក សេង តុលា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគរ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលកូនបានទទួលមរណភាពក្នុងផ្ទៃ កំពុងសម្រាក់ព្យាបាល នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ !

ដោយ :www.meassoranews.com

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក អមដំណើរ លោកឧត្តមសេនីយ៍ត្រី ឡេង ចន្ត្រា ស្នងការរង ទទួលដឹកនាំការងារការិយាល័យផ្សព្វផ្សាយអប់រំ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាសរុបចំនួន ៥០០,០០០រៀល ប្រគល់ជូនភរិយា លោកអនុសេនីយ៍ឯក សេង តុលា  នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគរ នៃអធិការនគរបាលដ្ឋានស្រុកត្បូងឃ្មុំ ដែលកូនបានទទួលមរណភាពក្នុងផ្ទៃ កំពុងសម្រាក់ព្យាបាលនៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

No comments