គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈឿង ប៊ុនធឿន និងលោកស្រី អោក ចាន់សាទ ជាជនរងគ្រោះក្នុងករណីបាញ់សម្លាប់ នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដោយ :www.meassoranews.com


នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈឿង ប៊ុនធឿន និងលោកស្រី អោក ចាន់សាទ ជាជនរងគ្រោះក្នុងករណីបាញ់សម្លាប់ នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមបច្ច័យបុណ្យចំនួន ៣លានរៀល និងប្រជាការពារដែលរងរបួសធ្ងន់សម្រាក់ព្យាបាលនៅវៀតណាម ចំនួន ២លានរៀល

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចូលបុណ្យ២លានរៀល

លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចូលបុណ្យ១លានរៀល

សរុបបច្ច័យចំនួន៨លានរៀលផងដែរ៕



No comments