គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរង និងជាប្រធានដឹកនាំក្រុមការងារចុះជួយស្រុកស្រីសន្ធរអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំបូកសរុបសភាពការណ៍-លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមករា និងលើកទិសដៅខែបន្តឆ្នាំ ២០២៥

ដោយ :www.meassoranews.com


ស្រុកស្រីសន្ធរ ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥  វេលាម៉ោង៧ :៣០នាទី លោក ឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរង និងជាប្រធានដឹកនាំក្រុមការងារចុះជួយស្រុកស្រីសន្ធរ  ព្រមទាំងអស់លោក ជាសមាជិកក្រុមការងារ ទទួលពង្រឹងអធិការដ្នាន  អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំបូកសរុបសភាពការណ៍-លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម  ការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមករា​ និងលើកទិសដៅខែបន្តឆ្នាំ ២០២៥​ ផ្សព្វផ្សាយផែនការការពារធានាស្តិរភាព​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និងសុវត្តិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម និងផ្សព្វផ្សាយផែនការទិសដៅបញ្ហាប្រឈម ដំណោះស្រាយ របស់អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។

 +សមាសភាពចូលរួមមាន:

-លោកអធិការ-អធិការរង គ្រប់រូប

-លោក-លោកស្រី នាយ-នាយរងផ្នែកជំនាញ និងមន្ត្រី

-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤

 សរុបអ្នកចូលរួមចំនួន ៥៤នាក់ ស្រី០៤នាក់ ។















No comments