លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា លើប្រធានបទការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក!

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ "គ" ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា លើប្រធានបទ "ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និង ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ។
ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត លោកស្នងការរងទទួលផែនជំនាញ មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រីអង្គភាពដែលពាក់ព័ន្ធ ៕
No comments