កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនបានប្រុសស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!!! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនបានប្រុសស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!!!


កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនបានប្រុសស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!!!


បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។


លោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល  ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន២៤នាក់ក្នុងនោះស្រី២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៧កូនថង់និងយ៉ាម៉ាគ្រាប់ចំនួន៤១៣គ្រាប់ដែលបង្ក្រាបចំនួន៦ករណីដោយឡែកគ្នារយៈពេល២ថ្ងៃ។


លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១ថង់និងគ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមចំនួន២៦កូនថង់និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃបង្ក្រាបបានចំនួន៦ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់ក្នុងនោះមានស្រីចំនួន២នាក់និងរឹបអូដសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕










No comments:

Post a Comment

សុខភាពនិងសម្រស់

Pages