លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ នគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ នគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។


លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ នគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ស្នងការ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខ របស់ បង ប្អូន កងកម្លាំង នគរបាលជាតិ ។

ក្នុងនោះ លោកស្នងការ បានប្រគល់ រោងចល័ត អាវភ្លៀង ដែលជាការឧបត្ថម្ភ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកា ក្នុងម្នាក់ៗ ចំនួន ៥០,០០០ រៀល ដែលជាប្រាក់ ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ ចំនួន ៣០,០០០រៀល និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ចំនួន ២០,០០០រៀល សម្រាប់ចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យ ភ្ជុំបិណ្យ តាមប្រពៃណីជាតិ ខ្មែរ ៕

ព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៤


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages