កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌស្រាលបានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) បានចំនួន ៧នាក់ និងវត្ថុតាងមួយចំនួន នៅស្រុកត្បូងឃ្មុំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌស្រាលបានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) បានចំនួន ៧នាក់ និងវត្ថុតាងមួយចំនួន នៅស្រុកត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និង ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០: ២០នាទី ចុះល្បាតក្នុងភូមិសាស្រ្ដស្រុកត្បូងឃ្មុំ បានប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសង(ជល់មាន់) នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសមត្ថកិច្ច បានធ្វើការបង្ក្រាប ឃាត់ខ្លួនអ្នកលេងល្បែងបាន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួន ។

យោងតាមប្រសាសន៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ស្នងការ គឺ កម្លាំងជំនាញព្រហ្មទណ្ឌ របស់ ស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៧ រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤ ត្រូវបង្ក្រាបឲ្យខានតែបាន រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ទាំង ការចាក់ផ្សាយតាម កញ្ចក់ទូរទស្សន៍ (Online) និងតាមហាងកាហ្វេនានា និងការលួចលេងនៅតាមទីកន្លែងផ្សេងៗ ។

 ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សួន ទី និង លោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងសមត្ថកិច្ចយើង ធ្វើកិច្ចសន្យាអប់រំ បញ្ឈប់មិនឲ្យមានការលេងល្បែងស៊ីសង បន្តទៅទៀត និងបានឲ្យត្រឡប់ទៅមូលដ្ឋានវិញ ។

គួបញ្ជាក់ផងដែរថា ការចុះបង្ក្រាបនៅក្នុងករណីខាងលើនេះ ជាលទ្ធផល សមត្ថកិច្ចយើង បានឃាត់ខ្លួនអ្នកល្បែងបានចំនួន ០៧នាក់ និងវត្ថុតាង រួមមាន៖ ១.ម៉ូតូចំនួន ១៤គ្រឿង ២.បង់រុំមាន់មួយចំនួន ៣.ជញ្ជីងថ្លឹងមាន់ចំនួនមួយ(១) ៤.កន្រ្តក់ដាក់មាន់ ចំនួនមួយ(១) និង ៥.មាន់ចំនួន ២ក្បាល(ងាប់) ផងដែរ ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages