លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ ពិនិត្យ និងពង្រឹងការងារជំនាញបន្ថែម ដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ ពិនិត្យ និងពង្រឹងការងារជំនាញបន្ថែម ដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន


ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថៃ្ងសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ ពិនិត្យ និងពង្រឹងការងារជំនាញបន្ថែម ដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី កោងកាង កក់ ត្រពាំងផ្លុង ក្រែក និងវាលម្លូរ ស្រុកពញាក្រែក ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់៖

  ✍️ ខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។ 

   ✍️ ធ្វើបច្ចុប្បន្នភាព ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត និង KTV ដើម្បីធានាបាននូវសន្តិសុខសង្គម ។

   ✍️ បន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យអស់ពីលទ្ធភាព ។ 

    ✍️ បន្តផ្សព្វផ្សាយ លក្ខណៈសម្បត្តិភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និង អប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និង ច្បាប់ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមសាលារៀន និងទីប្រជុំជននានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ  និង សិស្សានុសិស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។

   ✍️ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហការ ជាមួយបណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជាប់ព្រំប្រទល់គ្នា ។

   ✍️ ត្រូវបន្តថែរក្សា អនាម័យ និងសម្អាត បរិស្ថាន ប៉ុស្តិ៍រដ្ឋបាល ឲ្យបានស្អាតជាប្រចាំ និងរៀបចំសួនដាំផ្ការលម្អ ។

   ✍️ បន្តល្បាតចុះ តាមភូមិសាស្ត្រតំបន់ងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើស នៅមូលដ្ឋាន និងណែនាំដល់ ប្រជាពលរដ្ឋ ដែលទុកម៉ូតូតាមចំការ និងវាលស្រែ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។ 

   ✍️ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាថ្មី និងចាស់ (គ្រឿងញៀន ក្មេងទំនើង និង ព្រហ្មទណ្ឌ) ។

  ✍️ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាសម្ភារៈ ជាពិសេសអាវុធ ទុកដាក់មានសុវត្ថិភាពខ្ពស់ ។

   ✍️ ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ចូល និងចេញពីសាលារៀន ពិសេសនៅជាប់ផ្លូវជាតិ ។

  ✍️  ត្រូវស្លៀកពាក់ ឯកសណ្ឋាន និងស្លាកសញ្ញា ឲ្យបានត្រឹមត្រូវ ពេលបំពេញការងារប្រចាំថ្ងៃ និង ចុះបេសកកម្ម ៕






















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages