លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន


#ខេត្តត្បូងឃ្មុំ៖ ថៃ្ងសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការី រួមមាន ស្នងការរងចុះជួយស្រុកអររាំងឪ  នាយការិយាល័យ ភស្តភារ អត្តសញ្ញាណប័ណ្ណ គ្រឿងញៀន និងកិច្ចការប៉ុស្តិ៍ បានចុះសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ជីគរ ដំរិល ចក ទួលសុភី គងជ័យ អំពិលតាមពក មៀន និងព្រះធាតុ ។

 នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់៖  ឲ្យខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។  បានឧបត្ថម្ភថវិកាមួយចំនួនដល់កម្លាំងប្រចាំការនៅប៉ុស្តិ៍ និងមន្រ្តីដែលមានជម្ងឺកំពុងតែសម្រាកព្យាលនៅផ្ទះ។ ធ្វើបច្ចុប្បន្នភាព ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត និងKTV។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។  បន្តផ្សព្វផ្សាយលក្ខណៈសម្បត្តិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និងច្បាប់ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមសាលារៀន និងទីប្រជុំជននានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និសិស្សានុសិស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត។មានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហការ ជាមួយបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជិតគ្នា ។ ត្រូវបន្តថែរក្សា និងសម្អាត បរិស្ថានប៉ុស្តិ៍រដ្ឋបាលឲ្យបានស្អាតជាប្រចាំ។  បន្តល្បាតតាមភូមិសាស្ត្រតំបន់ងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសនៅមូលដ្ឋាន និងណែនាំដល់ប្រជាពលរដ្ឋដែលទុកម៉ូតូតាមចំការ និងវាលស្រែ។  ធ្វើបច្ចុប្បន្នភាពមុខសញ្ញាថ្មី និងចាស់ (គ្រឿងញៀន ក្មេងទំនើង និង ព្រហ្មទណ្ឌ) បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាសម្ភារៈ ជាពិសេសអាវុធទុកដាក់មានសុវត្ថិភាព ។ ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ។ ការប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ពេលចុះបេសកកម្ម និងបំពាញការងារប្រចាំថ្ងៃ។




















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages