នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នាពេលរាត្រី - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នាពេលរាត្រី


នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នាពេលរាត្រី   

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេ បានធ្វើសកម្មភាព វាយកាប់ចាក់គ្នាតាមដងផ្លូវ ទីសាធារណះ។


ក្មេងទំនើងនោះមានឈ្មោះ ដូចខាងក្រោមៈ

១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សាតកណ្តាល (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។

២.ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល (ជាបក្ខពួក)លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។

៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា(បក្ខពួក) លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមានជាកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមុី ហិនកាលពីយប់ថ្ងៃទី25/07/2024បណ្តាលអោយខួចខាតម៉ូតូចំនួនមួយគ្រឿងនឹងធ្លាប់ធ្វើសម្មភាពកាប់ចំនួន3ដងមកនៅដីថ្មី។

៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។

៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក)

៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន  សង្កាត់និមិត្ត (បក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។


យោងការសួរនាំរបស់នគរបាល ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ម៉ូតូពីរគ្រឿងលុះប្រហែលម៉ោង០០នឹង៥នាទីពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀតដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តែងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីរខាងមុខស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថាកាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅពេលភ្លាមនោះពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិតនិងពួកគ្នាខ្ញុំក៏បានកាប់ដែរតែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ។

_បញ្ចាក់: ឈ្មោះ ជា សារិន ពីមុនខ្ញុំធ្លាប់កាប់គេ៣ករណីនៅចំណុចដីថ្មី។


បច្ចុប្បន្នក្មេងទំនើងទាំង ៦នាក់ ត្រូវដែលបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages