កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) ដោយក្មេងទំនេីងចំនួន ០២នាក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) ដោយក្មេងទំនេីងចំនួន ០២នាក់


កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) ដោយក្មេងទំនេីងចំនួន ០២នាក់


#ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣០នាទីល្ងាច នៅចំណុចផ្លូវមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) បង្កដោយក្មេងទំនេីងចំនួន ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ស គ្មានផ្លាកលេខ ធ្វើសកម្មភាពបង្ហោះម៉ូតូ ពីចំណុចរង្វង់មូលរូបសំណាក់ស្តេងកន រហូតមកដល់ចំណុចមាត់ទន្លេសប្បនិមិត្ត ក៏ត្រូវសមត្ថកិច្ចឃាត់បាន និងនាំខ្លួនទាំង ០២នាក់ ខាងលើ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ​។

 ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើកិច្ចសន្យាអប់រំក្មេងទំនេីងទាំង២នាក់ខាងលើ និងបានឲ្យអាណាព្យាបាលមកធានា យកទៅអប់រំបន្តនៅមូលដ្ឋាន ចំណែកម៉ូតូដែលវត្ថុតាងប្រព្រឹត្តបទល្មើស ត្រូវបានរក្សាទុកនៅស្នងការដ្ឋានជាបណ្តោះអាសន្ន រយៈពេល ០៣ខែ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages