មន្ត្រីនគរបាលជំនាញ បានចុះអនុវត្តវិធានការ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកស្ដីអំពីច្បាប់ពាក់ព័ន្ធមួយចំនួនដល់សិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋអាជីវករ អ្នកបើកបរ... - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

មន្ត្រីនគរបាលជំនាញ បានចុះអនុវត្តវិធានការ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកស្ដីអំពីច្បាប់ពាក់ព័ន្ធមួយចំនួនដល់សិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋអាជីវករ អ្នកបើកបរ...


មន្ត្រីនគរបាលជំនាញ បានចុះអនុវត្តវិធានការ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកស្ដីអំពីច្បាប់ពាក់ព័ន្ធមួយចំនួនដល់សិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋអាជីវករ អ្នកបើកបរ...


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែ អាសាឍ  ឆ្នាំ រោង បញ្ចស័ក ព.ស  ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា  ឆ្នាំ២០២៤ដោយមានកាចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ចិន នី  ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែកន្លងទៅ និង សំណេរបញ្ជាដឹកនាំកាលពីថ្ងៃទី០៤ ខែកក្កដាម្សិលមិញ គឺ លោកស្នងការរង ទទួលផែនពាក់ព័ន្ធ និងអធិការក្រុង-ស្រុកទាំង៧ និងដោយអនុវត្តតាមអនុសាសន៍ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សូមបន្ដចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ នៅតាមទីប្រជុំជន ផ្សារ មូលដ្ឋាន និងនៅតាមគ្រឹះស្ថានអប់រំនានា ។

បន្ទាប់ពីទទួលបាននូវបទបញ្ជាខាងលើ  មន្ត្រីជំនាញជំនាញផែនការងារនគរបាលសណ្ដាប់ធ្នាប់ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន  និង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ អគ្គីភ័យ សហការជាមួយកម្លាំងជំនាញស្រុក-ក្រុងទាំង៧ បន្ដចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ព្រហ្មទណ្ឌ គ្រឿងញៀន អាវុធជគ្រឿងផ្ទុះ ដូចខាងក្រោម៖

១. ច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និងតាម ទីផ្សារ និងប្រជុំជននានា ទាំង៧ ស្រុក-ក្រុង ។

២. ផលប៉ះពាល់ នៃគ្រឿងញៀ.ន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមគ្រឹះស្ថានអប់រំ តាមរយៈភូមិ-ឃុំមានសុវត្ថិភាព ។

៣. ច្បាប់ព្រហ្មទណ្ឌ និង អាវុធគ្រឿងផ្ទុះនៅតាមសាលារៀន គ្រឹៈស្ថានអប់រំ និងភូមិ-ឃុំមានសុវត្តិភាព ។

៤. ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន ផ្សារដែលមានការកកស្ទះជាប់ផ្លូវជាតិ និង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ចេញពីសាលា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ។

ការផ្សព្វផ្សាយនៅតាមបណ្តាអធិការក្រុង-ស្រុក រួមមានៈ

🚦អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ: ចុះផ្សព្វផ្សាយនៅវិទ្យាល័យ ម៉ាហាទ ហាជីហ្វីកក្រី លោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ៥០នាក់ ស្រី ៣៣នាក់ សិស្សានុសិស្សចូលរួមចំនួន ៩៩៣នាក់ ស្រី ៥២៩នាក់  ។

🚦អធិការដ្ឋាននគរបាលស្រុកមេមត់: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន មេមត់.ស្ថិតនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ។

🚦អធិការដ្ឋាននគរបាលស្រុកតំបែរ: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា តំបែរ ស្ថិតនៅផ្លូវ ៧១c ភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ  ។

🚦អធិការដ្ឋាននគរបាលស្រុកអូររាំងឪ: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលាបឋមសិក្សា អូររាំងឪ ស្ថិតនៅភូមិលេខ ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ  ។

🚦អធិការដ្ឋាននគរបាលក្រុងសួង: ចុះសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញពីសាលារៀន ខ្មែ ចិន សេង ម៉េង និងបឋមសិក្សារស្មីកុមារ. ចំណុចផ្លូវបំបែកជាបួនរង្វង់មូលដំរី  ។

មន្ត្រីនគរបាលជំនាញ បានចុះអនុវត្តវិធានការ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក បានអនុវត្តជាប់ជាប្រចាំ  ៕
















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages