តើលោក ងៀ ជានរណា? បានជាហ៊ានដឹកត្រីប្រហុកចូលមកក្នុងទឹកដីខេត្តតាកែវ ដោយគ្មានច្បាប់អនុញ្ញាតិហើយមិនញញើតនិងមន្ត្រីជំនាញ ឬមួយក៏មន្ត្រីជំនាញត្រូវថ្នាំសន្តំ រឺទទួលបានលាបសក្ការៈ..ទេដឹង!!
ត្រីប្រហុកនាំចូលពីវៀតណាមខុសច្បាប់តាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ច្រកឡទឹកត្រី ច្រកកោះអណ្តែត ដោយមានថៅកែមួយឈ្មោះ ងៀ ជាអ្នកដឹកនាំចូលមក ហើយលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះព្រឿង រស់នៅភូមិថ្មស ឃុំគោពោធិ៍ ស្រុកបុរីជលសារ ក្នុងមួយគីឡូ៣៥០០រៀល ទៅ៤០០០ពាន់រៀល ក្នុងមួយគីឡូ ដែលជាអ្នកចែកចាយបន្តមកតាមបណ្ដាភូមិនាៗបន្តទៀតក្នុងមួយគីឡូ ៧០០០រៀលទៅ ៨០០០រៀល ក្នុងទឹកដីស្រុកបុរីជលសារនិងស្រុកទ្រាំង ហើយលក់បន្តអោយ ឈ្មោះ វ៉ាង រេ៉ត ថា នៅភូមិរលួស នៅភូមិតាសេក ភូមិសរសៃ ភូមិត្រពាំងឈូក ភូមិព្រៃទូក ភូមិសំរោង ហើយអ្នកទាំង៣នេះចែកចាយបន្តឲ្យអ្នកភូមិដើម្បីដឹកម៉ូតូ ដឹកឡានដើរលក់យ៉ាងអាណាធិបតេយ្យពេញស្រុកទេស ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
សូមលោកឧត្តមសេនីយ៍ត្រី ជា សំបូរ ស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ប៉ោ លាងគង់ប្រធាន ប.ក.ក ខេត្តតាកែវ និងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តមួយចំនួនមេត្តាចុះត្រួតពិនិត្យមើលផងទាន៕
No comments:
Post a Comment