លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងនគរបាខេត្តគោរពទង់ជាតិនៅព្រឹកថ្ងៃចន្ទ។
នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានធ្វើការផ្សព្វផ្សាយ ណែនាំដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានមុឹងម៉ាត់ចំពោះការគោរពវិន័យកងកម្លាំងនគរបាលជាតិ, ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្ដើមចេញពីកងកម្លាំងជាគំរូដល់ប្រជាពលរដ្ឋ និងការមិនពាក់ព័ន្ធជាដាច់ខាត ចំពោះការប្រើប្រាស់គ្រឿងញៀន ព្រមទាំងការងារចាំបាច់ ចំពោះមុខមួយចំនួន ដែលកងកម្លាំងទាំងអស់ត្រូវជំរុញការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានសង្កត់ធ្ងន់ថា គ្រប់កងកម្លាំងទាំង ត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការ ប្ដេជ្ញាចិត្ត រក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូលឲ្យបានល្អប្រសើរ ផងដែរ ៕
No comments:
Post a Comment