លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នើដល់ពលរដ្ឋ អាជីវករ សូមដាក់កាំមេរ៉ាសុវត្ថិភាពឲ្យបានច្រើន ដើម្បីសន្តិសុខផ្ទាល់ខ្លួន និងសមត្ថកិច្ចងាយបង្ក្រាបបទល្មើស
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤នេះ បានអនុញាតិឲ្យក្រហមការងារទូរទស្សន៍ជាតិកម្ពុជា(ទទក) ចូលជួបនិងធ្វើបទសម្ភាសន៍ផ្ទាល់ អំពីការវឌ្ឍន:ភាពការងារ ការដឹកនាំ ការកសាងអង្គភាព និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
កិច្ចសម្ភាសន៍នេះផ្តោតសំខាន់ របៀបវរ:ចំនួន៥គឺ
១- បេសកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនពលរដ្ឋ,ថ្នាក់ដឹកនាំ និងការផ្តល់សេវារដ្ឋបាលសាធារណ:
២- ការបង្ការ ទប់ស្កាត់ បទល្មើស និង សន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
៣-វឌ្ឍន:ភាព ការដឹកនាំ ការកសាងអង្គភាព ជំរំុបន្ទាយ
៤-ការអភិវឌ្ឍន៍ធនធានមនុស្ស និង បច្ចេកវិទ្យា
៥-ការកសាងផែនការយុទ្ធសាស្ត្រ, ផែនការសកម្មភាព និងទិសដៅអនុវត្តបន្ត
តាមរយៈការធ្វើបទសម្ភាសជាមួយទូទស្សន៍ជាតិកម្ពុជា (ទទក)ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមមានកិច្ចសហការល្អជាមួយនគរបាល ជួយរាយការណ៍រាល់ពេលជួបបទល្មើស -ត្រូវណែនាំកូនៗ នៅឲ្យឆ្ងាយពីគ្រឿងញៀន -ចូលរួមគោរពច្បាប់ចរាចរណ៍ -បងប្អូនអាជីវករ ម្ចាស់សហគ្រាស ក្រុមហ៊ុន ហាងលក់ដូរ លំនៅដ្ឋាន តាមទីប្រជុំជនត្រូវបំពាក់កាំម៉េរ៉ាសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីងាយដល់សមត្ថកិច្ចកំណត់មុខសញ្ញា និងជួយអន្តរាគមន៍បង្ក្រាបបទល្មើសបានទាន់ពេលវេលា៕
No comments:
Post a Comment