តើវាសនាអ្នកកាសែត ដែលផ្សាយថា១ឆ្នាំបង់២.០០០ដុល្លារ ជូនពេទ្យសត្វកំពង់ចាម នឹងទៅជាយ៉ាងណា - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

តើវាសនាអ្នកកាសែត ដែលផ្សាយថា១ឆ្នាំបង់២.០០០ដុល្លារ ជូនពេទ្យសត្វកំពង់ចាម នឹងទៅជាយ៉ាងណា


តើវាសនាអ្នកកាសែត ដែលផ្សាយថា១ឆ្នាំបង់២.០០០ដុល្លារ ជូនពេទ្យសត្វកំពង់ចាម នឹងទៅជាយ៉ាងណា

(កំពង់ចាម)៖ បន្ទាប់ពីឃើញលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មានមួយចំនួន ឱ្យចូលរួមប្រជុំបំភ្លឺនៅមន្ទីរព័ត៌មានខេត្តកំពង់ចាម នារសៀលថ្ងៃទី០៦.០២.២០២៤។
ក្នុងនោះក៏មានអង្គភាពនៃគេហទំព័រ«ដើមរាំង»ផងដែរ..!។

-ស្រាប់តែមានការ ជជែកវែកញែកដេញដោល ពីសំណាក់បងប្អូនអ្នកសារព័ត៌មាន រួមនិងអ្នកច្បាប់!ហើយក៏មានការរិៈគន់ទៅលើលោកស្រី សម ផល្លា ផងដែរ ដោយថា តើលោកស្រីសំអាងអ្វី.យោងលើអ្វី.និងយកច្បាប់អ្វីមកអនុវត្តលើអ្នកសារព័ត៌មាន.ដែលហ៊ានចេញលិខិតកោះអញ្ជើញ អ្នកសារព័ត៌មានចូលបំភ្លឺ…?។

ទាំងដែលអ្នកសារព័ត៌មាន ផ្សព្វផ្សាយតាមប្រភព ធ្វើបទសម្ភាសន៍ទាំងសងខាង គោរពក្រមសីសលធ៌ និងវិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!!។

-ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានទូទាំងប្រទេស កំពុងរង់ចាំតាមដានមើលចំណាត់ការរបស់លោកស្រី សម ផល្លា យ៉ាងយកចិត្តទុកដាក់បំផុត.!។
ថាតើនៅរសៀលថ្ងៃទី០៦.០២.២០២៤ លោកស្រី នឹងចាត់វិធានការបែបណា លើបងប្អូនអ្នកសារព័ត៌មាន.!។

ខណៈកន្លងមកគេឃើញលោកស្រី សម ផល្លា តែងតែកោះអញ្ជើញ អ្នកសារព័ត៌មាន ចូលបំភ្លឺជាហូរហែ….!! ។
ស្របពេលដែល មន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងៗទៀត ពុំសូវសកម្ម ក្នុងការកោះហៅអ្នកកាសែត ចូលបំភ្លឺ ដូចលោកស្រី សម ផល្លា នោះឡើយ!។

-ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។
លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានចាត់តំណាងឱ្យទៅចូលរួមប្រជុំតាម កាលបរិច្ឆេទខាងលើ..!។
-លោក ចាន់ ថន បញ្ជាក់ថា ក្នុងខ្លឹមសារនៃអត្ថបទ«ដើមរាំង»គឺចុះផ្សាយ ទៅតាមប្រភពច្បាស់លាស់ នៃការអះអាងរបស់ម្ចាស់«ឡសត្តឃាត»និងយោងតាមលិខិត(វេរលុយ)។
ដោយបានធ្វើបទសម្ភាសន៍ជាមួយលោក នង ម៉េងហ៊ាង បុគ្គលដែលរងការចោទប្រកាន់ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!។

ពោលគឺ«ដើមរាំង»ផ្សព្វផ្សាយព័ត៌មានគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ.មិនបំពានសិទ្ធអ្នកដទៃ.មិនបំភ្លៃការពិត.មិនបំភ្លើសទម្លាក់កំហុស.មិននិយាយអុចអាល.បញ្ចេញបញ្ចូល.មិនដើរតួជាតុលាការកាត់សេចក្ដី.ហើយក៏ពុំបានធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យពាក់ព័ន្ធការ ចោទប្រកាន់គ្នា រវាងម្ចាស់«ឡសត្តឃាត»និងលោក នង ម៉េងហ៊ាង នោះឡើយ.។
មិនសមណាមន្ទីរព័ត៌មានខេត្តកំពង់ចាម កោះហៅឱ្យចូលបំភ្លឺបែបនេះសោះ.!។

-ក្នុងលិខិតរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម បានអញ្ជើញ
-ម្ចាស់គេហទំព័រ កម្ពុជាឈ្នះ
-លោក សាន វីឡែន ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី
-ម្ចាស់គេហទំព័រ IPN Watch 24h
-ម្ចាស់គេហទំព័រCNM TVNews
-ម្ចាស់គេហទំព័រ«ដើមរាំង»។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ«ដើមរាំង»នៅថ្ងៃទី០៥.០២.២០២៤ ម្ចាស់អាជីវកម្ម”ឡសត្តឃាត”ឬហៅថា(កុងស៊ីកាប់គោ.កាប់ជ្រូក)បានអះអាងថា លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម.!។
ពិតជាបានកំណត់យកលុយ ពីពួកខ្លួនក្នុងម្នាក់ៗចំនួន២.០០០ដុល្លារ រយៈពេល១ឆ្នាំម្ដង ប្រាកដមែន..!។
ជាថ្នូរនឹងការ អនុញ្ញាតឱ្យពួកគាត់ដែលជាម្ចាស់ឡសត្តឃាតនានា នៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តកំពង់ចាម ធ្វើអាជីវកម្ម កាប់គោ និងកាប់ជ្រូក លក់ប្រចាំថ្ងៃ!។

ទន្ទឹមនិងនោះលោក នង ម៉េងហ៊ាង ក៏បានទទួលស្គាល់ថា ប្រាក់ទាំងនោះជាទឹកចិត្ត និងមនោសញ្ចេតនា ដែលអាជីវករ ឱ្យមកខ្លួនប៉ុណ្ណោះ ដោយរូបលោក ពុំបានទារឬបង្ខិតបង្ខំនោះឡើយ..!។

ប៉ុន្តែម្ចាស់”ឡសត្តឃាត”បានបញ្ជាក់ប្រាប់«ដើមរាំង»ថា ប្រាក់ដែលពួកខ្លួនបង់ឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំៗចំនួន២.០០០ដុល្លារនោះ ពុំមែនជាការស្ម័គ្រចិត្ត ឬមនោសញ្ចេតនាអ្វីទេ គឺជាការដាក់ផែនការ កំណត់យកតែម្ដង!។

ម្ចាស់ឡសត្តឃាត បន្តទៀតថា ការកំណត់យកលុយចំនួន២.០០០ដុល្លារ ក្នុង១ឆ្នាំពីសំណាក់លោក នង ម៉េងហ៊ាង មកលើពួកគាត់។
គឺបានកើតមានជាយូរឆ្នាំមកហើយ គ្រាន់តែកន្លងមក តាមបណ្ដាក្រុង-ស្រុក គ្មានអ្នកតវ៉ា ឬប្ដឹងផ្ដល់ ចេះតែនាំគ្នា ទ្រាំបង់លុយដោយស្ងាត់ៗទៅ។

លុះថ្មីៗនេះស្រាប់តែលោក នង ម៉េងហ៊ាង លក់ពាក្យសម្រាប់ធ្វើអាជីវកម្ម ក្នុងតម្លៃខ្ពស់ខុសប្រក្រតី និងច្រើនលើសផែនការ។
ពោលគឺលក់ពាក្យ ទាំងដែរ ផុតឱសានវាទបិទបញ្ចប់ រហូតកើតជាទំនាស់ផលប្រយោជន៍..!។
ឈានដល់ រំលើក បើកកកាយរឿងអាស្រូវពុករលួយ របស់លោក នង ម៉េងហ៊ាង តែម្ដងទៅ…!។

ជាក់ស្ដែង តាមបណ្ដាស្រុក-ក្រុងនីមួយៗ នៃខេត្តកំពង់ចាម គឺមានអាជីវកម្ម ឡសត្តឃាតចំនួន១ ហើយរាល់ម្ចាស់ ឡសត្តឃាតទាំងនោះ ត្រូវបង់លុយឱ្យលោក នង ម៉េងហ៊ាង ក្នុង១ឆ្នាំចំនួន២.០០០ដុល្លារជាកំហិត!។

ប្រភពដដែលបញ្ជាក់ទៀតថា មិនត្រឹមតែ”ឡសត្តឃាត”ប៉ុណ្ណោះទេដែលបង់លុយច្រើន។
ក្នុងនោះសូម្បី អាជីវករ អ្នកលក់សាច់ជ្រូក.សាច់គោ.តាមផ្សារ ក៏ត្រូវបង់លុយឱ្យពេទ្យសត្វខេត្ត អស់ម្នាក់ៗ ចាប់ពីជាង១លានរៀល ទៅជាង២លានរៀលក្នុង១ឆ្នាំផងដែរ ជាថ្នូរនឹងការបន្តច្បាប់អាជីវកម្ម។

ពាក់ព័ន្ធករណីនេះនៅថ្ងៃទី០៥.០២.២០២៤ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានបកស្រាយបំភ្លឺប្រាប់«ដើមរាំង»ថា ប្រាក់ដែល ម្ចាស់”ឡសត្តឃាត” ឱ្យមកលោក ជាទឹកចិត្ត និងមនោសញ្ចេតនា ប៉ុណ្ណោះ ដោយរូបលោក ពុំបានទាមទារឬបង្ខិតបង្ខំឡើយ!។

លោកបន្តថា ម្ចាស់ឡសត្តឃាត នៅស្រុកខ្លះ គេជូនប្រាក់ដល់លោកប្រាកដមែន រីឯស្រុកខ្លះទៀត មិនឱ្យទេ!។
ពោលគឺ ពុំមែនម្ចាស់ឡសត្តឃាត ទាំងអស់នៅខេត្តកំពង់ចាម សុទ្ធតែឱ្យប្រាក់មកលោកឯណា.!។

បើតាមលោក នង ម៉េងហ៊ាង ម្ចាស់ឡសត្តឃាត នៅក្រុងកំពង់ចាម.ស្រុកស្ទឹងត្រង់.និងស្រុកចំការលើ គឺពុំបានឱ្យប្រាក់មកលោកឡើយ។

ជាមួយគ្នានោះលោក នង ម៉េងហ៊ាង ក៏បានផ្ដាំផ្ញើទៅកាន់ ម្ចាស់ឡសត្តឃាតថា បើឱ្យលុយលោកហើយ បែរជារាយការណ៍ ប្ដឹងឱ្យចុះផ្សាយពីលោកបែបនេះ លោកសុខចិត្តប្រគល់លុយឱ្យវិញ៕










No comments:

Post a Comment

សុខភាពនិងសម្រស់

Pages