បន្ទាយមានជ័យ: អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវ តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ ត្រូវទប់ស្កាត់រាល់បទល្មើសពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងបង្កា ទប់ស្កាត់ បទល្មើសចរាចរណ៍ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានកម្រិតទាបបំផុត។
នៅយប់ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កម្លាំងនគរបាលជំនាញខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក៩ ទូទាំងខេត្ត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវ ទប់ស្កាត់អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ (ទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់) ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
ជាលទ្ធផលប្រតិបត្តិការ កម្លាំងនគរបាលយើងបានធ្វើការ -អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន១៤៨៦នាក់ ស្រី៤៣៩នាក់ -ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួន៤២៩គ្រឿង , ម៉ូតូចំនួន៣៨១គ្រឿង , គោយន្តកន្ត្រៃចំនួន១៥គ្រឿង៕
No comments:
Post a Comment