សមត្ថកិច្ចបង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់ឃាត់មនុស្សបានបួននាក់ នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិត្រពាំងគង បានបង្ក្រាបទីតាំងលេងល្បែងស៊ីសង( ជល់មាន់ ) នៅដីវាលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់:
១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន)
២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង ២នាក់ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៤- ឈ្មោះ ជាំង មីនា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងការបង្ក្រាបនេះដែរដកហូតវត្ថុតាងរួមមាន
មាន់ ២ក្បាល សង្វៀន ១ ម៉ូតូ ២គ្រឿង ចង្រ្កានហ្គាស់ ១ កន្ធន់ ១ ចាន ១ និងប្រាក់រៀលចំនួន ១១៨. ៦០០៛ ( ដប់មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយរៀល ) ។
សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យទាំងបួននាក់កម្លាំងជំនាញ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment