សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀត ក្នុងសង្កាត់ផ្សារដេប៉ូ០១ ខណ្ឌទួលគោកព្រោះជារបស់មេៗ
ភ្នំពេញ ៖ តាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបានអោយដឹងថា មានបនល្បែងមួយកន្លែង ស្ថិតនៅផ្ទះលេខ៣៧បេតាមបណ្ដោយផ្លូវ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ០១ ខណ្ឌទួលគោក រាជនីភ្នំពេញ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកញៀនល្បែងឡើងវិញហើយ។ បន្ទាប់ពីត្រូវបានទីតាំងបនល្បែងមួយកន្លែងនោះ ត្រូវបានអាជ្ញាធរ ខណ្ឌទួលគោក ចុះបង្ក្រាប កាលពី ឆ្នាំ២០២៣ កន្លងទៅ ដោយដកហូតបានវត្ថុតាងមួយចំនួន និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌទួលគោកនោះទេ។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា យើងសង្ឃឹមលើលោកមេប៉ុស្តិ៍ ចៅសង្កាត់ផ្សារដេប៉ូ០១ នឹងលោកអធិការខណ្ឌទួលគោកស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ទេទើបអាចបង្ក្រាបបានមើលទៅ។
ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខណ្ឌទួលគោក ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។
បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
ពាក់ព័ន្ធនឹងករណីទីតាំងបនល្បែងដុះស្លែរខាងលើ លោកមេប៉ុស្តិ៍ផ្សារដេប៉ូ០១ បានអោយmeassoranewsដឹងថា គេបើកយូរហើយ អោយខ្ញុំធ្វើម៉េច បើសុទ្ធតែជារបស់មេៗ ត្រង់សំនួរដែលmeassoranewsសួរបញ្ជាក់ម្តងទៀតថា បើជារបស់មេៗអញ្ជឹង លោកមេប៉ុស្តិ៍មិនអាចបង្ក្រាបបានទេឬ?លោកមេប៉ុស្តិ៍ ក៏ឆ្លើយបដិសេធវិញថាមិនទេ រួចក៏ចុចផ្តាច់ទូរសព្ទយ៉ាងឆាប់រហ័ស។
ចំណែកលោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានmeassoranewsយ៉ាងខ្លីថា ខ្ញុំជាប់ការកូន តែបើចង់រាយការណ៍ពីល្បែង សូមរាយការណ៍ពេលថ្ងៃ អីលូវខ្ញុំរវល់ការកូន។
ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងមូលដ្ឋាននៅតែទទូចស្នើរសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផងទាន៕
No comments:
Post a Comment