គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ទីតាំងមាន់ជល់និងអាប៉ោងដុះស្លែ របស់លោកតា នៅទល់មុខផ្សារភ្នំក្រហម និងចល័តទៅចំណុចអូរទឹកសរ ស្រុកសន្ទុក ខណៈអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្រ្កាប

ដោយ :www.meassoranews.com



ទីតាំងមាន់ជល់និងអាប៉ោងដុះស្លែ របស់លោកតា នៅទល់មុខផ្សារភ្នំក្រហម និងចល័តលេងទៅមកនៅចំណុចអូរទឹកសរ ស្រុកសន្ទុក ខណៈអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្រ្កាប


ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។

មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅចំណុចអូរស្ងួត និងចល័តទៅមកនៅចំណុចអូរទឹកសរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតា ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង  ប្រចាំស្រុកសន្ទុក។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះតា នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកតា ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើ MEAS SORA NEWS មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក បានទេដោយសារមិនមានលេខទូរសព្ទ័។

ចំណែកលោកអធិការស្រុកសន្ទុក អង្គភាពMEAS SORA NEWS
បានដាក់Telegarm ទៅចូលមើលតែអត់ឆ្លើយតប

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋចំណុចអូរស្ងួត ឃុំបឹងល្វា នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។

No comments