រាជធានីភ្នំពេញ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍អនឡាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។
ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះដែលកំពុងបើកដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងយប់ទាំងថ្ងៃ ដោយទីតាំងល្បែងស៊ីសងខាងលើនេះ គេបានបញ្ជាក់ថាមានអ្នកសម្របសម្រួលជាមួយនឹងអ្នកកាសែត ដែលបានចុះផ្សាយព័ត៌មានក៏ដូចជាបានផ្ដិតយករូបភាពទីតាំងល្បែងស៊ីសងរបស់ខ្លួនដែលគ្រប់គ្រងនោះ។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសង ខាងលើនេះ មហាជនបានសំណូមពរដល់លោកសក់ កាញា្ញរិទ្ធ អភិបាលខណ្ឌពោធ៌សែនជ័យ និងលោកម៉ន វុទ្ធី អធិការខណ្ឌពោធ៌សែនជ័យ សូមមេត្តាពិនិត្យនិងចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសង របស់ជនជាតិចិនខាងលើនេះ ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment