កំលាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ទីតាំងល្បែងខុសច្បាប់តាមទូរទស្សន៍អនឡាញ ចំនួន 3កន្លែង
ខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤.៣០នាទី កំលាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះត្រួតពិនិត្យ ទីតាំងល្បែងខុសច្បាប់ ចំនួន 3កន្លែង។
-ទីតាំងទី 1 ហាងការហ្វេ មួយកន្លែង ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
-ទីតាំងទី 2 ផ្ទះទល់មុខ តារាងបាល់មួយកន្លែង ដែលស្ថិតនៅភូមិខ្លាកូន សង្កាត់ កំពង់ស្វាយ ក្រុង៧ សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
-ទីតាំងទី 3 តារាងបាល់មួយកន្លែង ស្ថិតនៅភូមិ2 សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។
+ទីតាំងទាំង បីកន្លែងខាងលើ មិនបានបើកល្បែងខុសច្បាប់នោះទេ។
អាស្រ័យហេតុនេះសុំសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន
No comments:
Post a Comment