ជនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល ត្រូវនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ==========
បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។
ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស ថ្ងៃខែឆ្នាំកំណេីត១៤-០៧-១៩៨៣ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅខេត្តកណ្តាល។ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
No comments:
Post a Comment