សមត្ថកិច្ចនគរបាលស្រុកស្វាយចេក ចុះជួយពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំទ្រាស់បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដឹកនាំកម្លាំងនគរបាលនាំយករថយន្តទៅជួយពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋរហូតគ្រប់គ្រងសភាពការបាននិងរលង់ភ្លើងអស់មួយរយភាគរយ។
ពលរដ្ឋរងគ្រោះមានឈ្មោះ ខែត ឈួត ភេទប្រុសអាយុ 58 ឆ្នាំ ប្រពន្ធឈ្មោះ ម៊ាំង អ៊ូ ភេទស្រី អាយុ 57ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក។ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានទំហំ 15mx10m ធ្វើធ្វើអំពីឈើ ដំបូលស័ង្កសី ឆេះទាំងស្រុង។ ក្រៅពីនេះថវិកា ១០០០០បាត (មួយម៉ឺនបាត) និងសំភារ: ដំណេក និងសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប្លង់ដីផងដែរ។
មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីទុស្សេឆ្លងចរន្តអគ្គីសនី ហើយពេលឆាបឆេះម្ចាស់មិនបាននៅផ្ទះទេ រវល់ទៅធ្វើស្រែចំការ។ គ្រោះអគ្គីភ័យនេះសរុបការខូចខាតអស់ជាង៤០លានរៀល៕
No comments:
Post a Comment