នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនិងឆែកអាវុធពេលរាត្រី
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវ ពង្រឹងការទប់ស្កាត់ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងផែនជំនាញ និង កម្លាំងអធិការដ្ឋានក្រុង-ស្រុក ទាំង៩ បានបើកប្រតិបត្តិការ យាមល្បាត និង ត្រួតពិនិត្យរដ្ឋបាល ដើម្បីទប់ស្កាត់បទល្មើសនានា ក្មេងទំនើង ការប្រើប្រាស់អាវុធខុសច្បាប់
ទប់ស្កាត់ម៉ូតូ&រថយន្តដែលបំពាក់ភ្លើងហ្វា និង ស៉ីម៉ាំងប្រែនកែច្នៃខុសបច្ចេកទេស។
ប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និង ដើម្បីភូមិឃុំ-សង្កាត់មានសុវត្ថិភាព៕
No comments:
Post a Comment