ស្ងាត់ឈឹង ពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរបែកក្អម ស្នើសុំអន្តរាគមន៌ ពីលោកម៉ូវ ម៉ានិត អោយបញ្ឍប់សកម្មភាព អាជីវកម្មសិប្បកម្មដែកខ្នាតធំ នៅចំនុចភូមិអ័រគីដេ។
ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិអ័រគីដេសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើសុំអោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយអន្តរាគមន៌ដើម្បីបញ្ឍប់ សកម្មភាព អាជីវកម្មសិប្បកម្មដែកខ្នាតធំ នៅចំនុចភូមិអ័រ គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានម្ចាស់សិប្បកម្មកម្មឈ្មោះស៊ាង ច័ន្ទសុភ័ក្ត។
បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអ័រ គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ បានប្តឹងមកសាលាខណ្ឌសែនសុខ ដើម្បីអោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយអន្តរាគមន៌ ដើម្បបញ្ឍប់ សកម្មភាពអាជីវកម្មសិប្បកម្មដែកខ្នាតធំ នៅចំនុចភូមិអរ គីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានម្ចាស់សិប្បកម្មកម្មឈ្មោះស៊ាង ច័ន្ទសុភ័ក្ត ភេទប្រុស មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងកម្មវត្ថុ ប្រជាពលរដ្ឋបានលើកឡើងថា?សកម្មភាព អាជីវកម្មសិប្បកម្មដែកខ្នាតធំ នៅចំនុចភូមិអ័រគីដេ មានទំហំ១៥ម៉ែត្រគុណ៥០ម៉ែត្រ។ ក្នុងរយះពេលដែលសិប្បកម្មនោះ បើកដំណើរការបង្ករផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង យ៉ាងខ្លាំង ដោយឮសម្លេងកាត់ដែក និងកាត់ដុំដែក និងទំលាក់ដែកលាន់ខ្លាំងៗ និងក្លិនឆ្ងៀមស្អុយកម្ទេចដែក ដែលធ្វើអោយប៉ះពាល់បរិស្ថាន ការរស់នៅរបស់ពួកគាត់ទាំងអស់គ្នា ដែលរស់នៅតំបន់ខាងលើនេះ។
នៅក្នុងពាក្យបណ្តឹងដ៌ដែរនោះ ប្រជាពលរដ្ឋបានលើកឡើងទៀតថា?យើងខ្ញុំទាំងអស់គ្នា សូមជម្រាបជូន លោកអភិបាលខណ្ឌសែនសុខ មេត្តាជ្រាបថា យើងខ្ញុំបានដាក់ពាក្យបណ្តឹងមកលោកចៅសង្កាត់អូរ បែកក្អម តាំងពីខែតុលាឆ្នាំ២០១៨ ជាលើកទី១ ដោយគ្មានដំណោះស្រាយ នៅក្នុងខែ០៣ឆ្នាំ២០១៩ ពួកយើងខ្ញុំដាក់ពាក្យមកលោកអភិបាលខណ្ឌសែនសុខ ជាថ្មី ពេលនោះលោកអភិបាលរងខណ្ឌម្នាក់ បានចុះមកសម្របសម្រួល ដល់ទីកន្លែងសិប្បកម្ម គាត់បានអោយម្ចាស់សិប្បកម្ម ធ្វើអាជីវកម្មមិនអោយឮសម្លេងរំខានដល់ប្រជាពលរដ្ឋជិតខាង បើនៅតែឮសម្លេង ត្រូវបិទសិប្បកម្ម។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា?រហូតមកដល់ពេលនេះម្ចាស់សិប្បកម្មនៅតែបន្តសម្លេងរំខានដល់ពួកគាត់ដ៌ដែរ
សូមជម្រាបថា តាំងតែពីប្រជាពលរដ្ឋខាងលើបានដាក់ពាក្យបណ្តឹងអោយលោកម៉ូវ ម៉ានិត ជួយអន្តរាគមន៌ ដើម្បីបញ្ឍប់សកម្មភាពអាជីវកម្មសិប្បកម្មដែកខ្នាតធំខាងលើនេះ អស់រយះពេល០៣ឆ្នាំមកហើយ លោកម៉ូវ ម៉ានិត អត់ទាន់មានចំណាត់ការបែបណានោះទេ?ទៅលើទីតាំងអាជីវកម្មសិប្បកម្មដែកខាងលើនេះ ដែលបង្ករការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអ័រ គីដេ សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ។វគ្គ១
No comments:
Post a Comment