លោក ហេង វុទ្ធី បានដឹកនាំ ក្រុមការងារចុះជួយឃុំទួលសំបួរ ដើម្បីចូលរួមក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ ដែលមានប្រវែង ទទឹង៦ម៉ែត្រ និងបណ្ដោយ៣៣៧ម៉ែត្រ
កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ក្រុមការងារចល័ត លោក-លោកស្រី ក្រុមការងារចុះជួយឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ដើម្បី ចូលរួមក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ ដែលមានប្រវែង ទទឹង៦ម៉ែត្រ និងបណ្ដោយ៣៣៧ម៉ែត្រ ដេីម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។
សូមជម្រាថា ការស្ថាបនាផ្លូវលំមួយខ្សែរនេះក្រោមការផ្ដួចផ្ដេីមចលនាគាំទ្រឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខ្ញុំប្រធានគណៈកម្មការ ខ២៧ និងលោក-លោកស្រី ក្រុមការងារចល័ត លោក-លោកស្រី ក្រុមការងារចុះជួយឃុំទួលសំបួរ ។
នៅក្នុងឱកាសនោះផងដែរ លោកហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត មានដូចជា÷។១-ឧបត្ថម្ភដល់ការសាងសង់ផ្លូវ នូវថវិកា ចំនួន1000$។២-ចែកជូនអំណោយ ដល់ប្រជាពលរដ្ឋក្រលំបាក ចំនួន៧គ្រួសារ នៅភូមិស្រែអំពៅ ចំនួន៥គ្រួសារ និងភូមិពោន ចំនួន២គ្រួសារ ដោយមួយគ្រួសារ ទទួលបាននូវថវិកា ២មុឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។
បន្ទាប់មកលោកហេង វុទ្ធីក៏បាននាំយកបច្ច័យផ្ទាល់ខ្លួនសរុប 1,450$ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តស្រែអំពៅ ដែលខ្វះខាតនូវសុីម៉ង់ និងទ្វាកុដ ផងដែរ ៕
No comments:
Post a Comment