អ៊ូរអរណាស់! ល្បែងមាន់ជល់អនឡាញ និងអាប៉ោងអនឡាញ ចំនួន០២ទីតាំង ក្នុងភូមិដងរុង ខណៈលោក អ៊ុន សុី អធិការស្រុកកណ្ដៀង ប្រាប់ថាពុំធ្លាប់ទទួលបានព័ត៌មាននេះទេ! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អ៊ូរអរណាស់! ល្បែងមាន់ជល់អនឡាញ និងអាប៉ោងអនឡាញ ចំនួន០២ទីតាំង ក្នុងភូមិដងរុង ខណៈលោក អ៊ុន សុី អធិការស្រុកកណ្ដៀង ប្រាប់ថាពុំធ្លាប់ទទួលបានព័ត៌មាននេះទេ!

 


អ៊ូរអរណាស់! ល្បែងមាន់ជល់អនឡាញ និងអាប៉ោងអនឡាញ ចំនួន០២ទីតាំង ក្នុងភូមិដងរុង ខណៈលោក អ៊ុន សុី អធិការស្រុកកណ្ដៀង ប្រាប់ថាពុំធ្លាប់ទទួលបានព័ត៌មាននេះទេ!

ពោធិ៍សាត់៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញ និងអាបោ៉ងអនឡាញ ក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាតើ។ កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។
នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាននៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកកណ្តៀង បែរជាបណ្ដោយឱ្យមានបទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។ ពលរដ្ឋបានដាក់ការសង្ស័យ ប្រហែលត្រូវថ្នាំសណ្តំដេកលង់លក់អស់ហើយមើលទៅបានជាភ្លេចកាតព្វកិច្ចក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទងករណីខាងលើនេះ លោកអ៊ុន សុី អធិការស្រុកកណ្ដៀង បានថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នៅព្រឹកនេះថា ចំពោះល្បែងស៊ីសង២ទីតាំងក្នុងភូមិដងរុង ឃុំកោះជុំ លោកពុំធ្លាប់បានទទួលព័ត៌មាន ថាមានបើកល្បែងស៊ីសងមាន់ជល់និងអាប៉ោងអនឡាញនោះទេ ចាំលោកចុះទៅពិនិត្យមើលដោយខ្លួនឯង។

ពលរដ្ឋក្នុងឃុំកោះជុំ កំពុងរង់ចាំមើល តើលោកអ៊ុន សុី អធិការស្រុកកណ្ដៀង។ បញ្ចេញស្នាដៃ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឬទេ? ជៀសវាងប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលស្រុកកណ្តៀង។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages