លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានចាត់តាំងកម្លាំងផែនជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបង្ក្រាបល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ចំនួន០៣នៅក្នុងឃុំព្រែកដំបូក
កំពង់ចាម៖នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិទាក់ទងនិងករណីល្បែងស៊ីសងមាន់ជល់តាមអនឡាញខុសច្បាប់ចំនួន០៣ទីតាំងនៅក្នុងឃុំព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ,កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក និងអជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖។
ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ទីតាំង នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំង
ជំនាញ បានចុះទៅដល់ទីតាំងទាំង០៣ខាងលើបានជួបជាមួយម្ចាស់ទីតាំង និងតាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពលេងល្បែងជល់មាន់តាមអនឡាញចំនួន០២ទីតាំង និង០១ទីតាំង ទៀតមិនមានការលួចលេងល្បែងស៊ីសងនោះទេ និងបានធ្វើការអប់រំណែរនាំម្ចាស់ទីតាំងទាំង០៣ ហើយធ្វើកិច្ចសន្យាអប់រំបញ្ឈប់ មិនអោយមានការលួចបើកលេងល្បែងសុីសងខុសច្បាប់ បន្តទៀតនោះទេ ។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រីហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកប៉ាក ជាតិអធិការនគរបាលស្រុកស្រីសន្ធរ បានចាត់តាំងលោកអធិការរងស្រុកស្រីសន្ធរ ចំនួន០១រូប ដែលទទួលពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក ដាក់កម្លាំងល្បាតឃ្លាំមើលទីតាំងខាងលើ ដើម្បីមានវិធានការបង្កាបង្ក្រាបសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់អោយខាងតែបាន ។

No comments:
Post a Comment