សូមអនុមោទនា🙏 ថ្ងៃបុណ្យចូលព្រះវស្សា
នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ លោក ហេង វុទ្ធីបានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ មួយចំនួនប្រគេនដល់ព្រះសង្ឃនៅគង់អស់ត្រីមាស ចំនួន៤វត្ត រួមមាន: វត្តខេមវ័នបឹងស្នាយ វត្តបទមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តខេនវ័ន (វត្ដបឹងស្នាយ) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ពិធីនេះដែរ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ផងដែរ ៕
No comments:
Post a Comment