លោកឧត្តមសេនីយ៍ស្នងការ​ បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យកងកម្លាំងទាំងអស់​ បន្ដខិតខំ​ពង្រឹង​សមត្ថិភាពជំនាញ​របស់ខ្លួន​ ដេីម្បី​បង្កេីនប្រសិទ្ធភាពក្នុងការអនុវត្តការងារបានល្អប្រសេីរ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ស្នងការ​ បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យកងកម្លាំងទាំងអស់​ បន្ដខិតខំ​ពង្រឹង​សមត្ថិភាពជំនាញ​របស់ខ្លួន​ ដេីម្បី​បង្កេីនប្រសិទ្ធភាពក្នុងការអនុវត្តការងារបានល្អប្រសេីរ


លោកឧត្តមសេនីយ៍ស្នងការ​ បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យកងកម្លាំងទាំងអស់​ បន្ដខិតខំ​ពង្រឹង​សមត្ថិភាពជំនាញ​របស់ខ្លួន​ ដេីម្បី​បង្កេីនប្រសិទ្ធភាពក្នុងការអនុវត្តការងារបានល្អប្រសេីរ


នៅព្រឹក​ថ្ងៃសុក្រ​ ទី១១​ ខែសីហា​ ឆ្នាំ​២០២៣​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ លទ្ធផល​​កិច្ច​ប្រតិបត្តិការ​ ​រក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​ និងសហគមន៍ប្រចាំខែមិថុនា​-កក្ដដា​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តបន្ត​ ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ស្នងការ​បានដាក់ចេញនូវទិសដៅបន្ដ​ ក៏ដូចជាវិធានការមួយចំនួនដូចជា÷

១-បន្ដពង្រឹង​ ​និង​ជំរុញឲ្យការអនុវត្តកិច្ចការងារថ្នាក់មូលដ្ឋាន​ ឲ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង១០៩​ ឃុំ-សង្កាត់​ ឲ្យបានល្អប្រសើរ​

២-បន្ដពង្រឹងសមត្ថិភាព​កងកម្លាំង​តាមបណ្ដាអធិការដ្ឋាននគរបាល​ ស្រុក-ក្រុង​ ទាំង១០​ ដេីម្បី​អនុវត្ត​តាមបណ្ដាផ្នែក​ជំនាញ​ នីមួយៗ​ ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​

៣-បន្ដពង្រឹង​ការងារជំនាញ​ តាមបណ្ដាផែនជំនាញនីមួយៗ​ និងតាមបណ្ដាការិយាល័យជំនាញ​ ចំណុះផែន​

៤-បន្ដការចុះល្បាតត្រួតពិនិត្យ​ ចល័ត​នៅតាមបណ្ដាចំណុចប្រឈមនឹងបទកេីតឡេីងមួយចំនួន​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​

៥-បន្ដពង្រឹងវិន័យកម្លាំង​ និងកត្តា​សាមគ្គី​ភាព​ផ្ទៃក្នុង​

លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍​​បន្ថែម​ថា​ នៅតាមបណ្ដាការិយាល័យជំនាញមួយចំនួន ក៏ត្រូវ​ខិតខំ​បន្ដផ្ដល់ជូនការថតអត្ដសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ​ជូនប្រជាពលរដ្ឋ​ឲ្យ​បានឆាប់រហ័ស​, បន្ដការពង្រឹងវិធានការ​ ដេីម្បីទប់ស្កាត់​ធានាឲ្យបានការកាត់បន្ថយរាល់បទល្មេីស​ ដូចជា​:​ បទល្មើស​ព្រហ្មទណ្ឌ,​ ​បទល្មើស​ចរាចរណ៍​ផ្លូវ​គោក​,​ ​បទល្មើស​គ្រឿងញៀន,​ បទល្មើស​សេដ្ឋកិច្ច​​ និងបទល្មេីសប្រឆាំងការជួញដូរ​ ផងដែរ​ ។

កិច្ច​ប្រជុំ​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក-លោកស្រី​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ លោកអធិការ​រងទទួលផែន​នគរបាល​យុត្តិធម៌​​,​ សណ្ដាប់ធ្នាប់សាធារណៈ​​,​ អត្តសញ្ញាណកម្ម​ និងផែនការងារប្រឆាំង​គ្រឿងញៀន​​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង១០៩​ ឃុំ-សង្កាត់​ ៕












No comments:

Post a Comment

សុខភាពនិងសម្រស់

Pages