ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣-នេះ បែកធ្លាយ មន្ត្រីគយនៅច្រកម៉ាឡៃ កំពុងល្បីថា: កើបលុយ តាមរបៀបពុករលួយ ពីអាជីវករ ខ្មែរថៃនាំទំនិញចេញចូលដោយមិនមានការត្រួតពិនិត្យ ក្រដាសស្នាម គ្រាន់តែតៃកុងរថយន្ត ញាក់ចិញ្ចើមឬស្រែកប្រាប់ថាឥវ៉ាន់ថៅកែនេះថៅកែនោះ ប្រាប់ទៅមន្ត្រីគយ រួចជាការស្រេចទៅហើយ។
លោក នេត ចន្ថា ប្រធានការិយាល័យគយនិងរដ្ឋាករ ម៉ាឡៃ ធ្វើឱ្យមហាជន និងអាជីវករជាច្រើនសូមមិនបញ្ចេញឈ្មោះ បាន រិះគន់ថា គយច្រកម៉ាឡៃ ស្ថិតនៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្ដោយឱ្យតែឥវ៉ាន់ចេញចូលដោយមិនមានការត្រួតពិនិត្យ ហើយក៏គ្មានក្រដាសស្នាម ពួកមន្ត្រីប្រចាំការចាំយកតែលុយ ដាក់ក្នុងថតតុ។
រីឯឥវ៉ាន់ពីប្រទេសថៃមកខ្មែរ ដឹកដោយឡានថៃគេហៅថាឡានប្រាក់ របៀបជា Nissan ISUZU រថយន្តរបស់ថៃជាច្រើនគ្រឿង បើកមកដល់កុងត្រូលខាងខ្មែរ តៃកុងរថយន្តទាំងអស់នោះគ្រាន់តែស្រែកពីចម្ងាយថាឥវ៉ាន់ថៅកែ ឈ្មោះក ឬថៅកែឈ្មោះខ ប្រាប់ទៅអ្នកយាមប៉ុស្តិ៍ខាងមុខនោះបានហើយ ពួកគេមិនចេញមកមើលឬពិនិត្យអ្វីទេ? ដោយមិនខ្វល់ទំនិញនោះថាជារបស់អ្វីជាអ្វីឡើយ។
បើយោងតាមប្រភពពីអាជីវករ គ្រាន់តែហុចលុយរួចជាការស្រេច ព្រោះមន្ត្រីគយនៅច្រកម៉ាឡៃ ឃុបឃិតគ្នាលក្ខណៈ ជាប្រព័ន្ធ ប្រព្រឹត្តតែអំពើពុករលួ
យ ក្រុមអាជីវករបានបន្តប្រាប់អ្នកសារព័ត៌មានយើងឲនយដឹងថា: អ្នកដឹកទំនិញចេញចូលឬអាជីវករមានឃ្លាំងស្ទុកទំនិញធំៗជាច្រើនកន្លែង ទាំងអស់នោះគ្រាន់តែទៅជួប មន្ត្រីគយ ធ្វើក្រដាសបង់លុយ តែមួយម្ដង អាចបន្លំជាលុយក្រោមតុក បានដឹកជញ្ជូនឥវ៉ាន់ជាច្រើនជើង ឬដឹកបង់តែលុយ ទៅបានហើយ។មិនធ្វើក្រដាសស្នាមអ្វីទេ សំខាន់រាប់ក្បាលឡាន រាប់ជើង ប្រាប់ផ្លាកលេខឡានទៅគេ បានដំណើរការដឹកចេញបានយ៉ាងស្រួល ។
មហាជនក៏ដូចជាអាជីវករ សូមសំណូមពរដល់ ប្រធានសាខាគយខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចាត់កម្លាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងធ្វើការហាមឃាត់ ទៅលើមន្ត្រីគយច្រកម៉ាឡៃ ដើម្បីឲ្យស្របចរាចរណ៍ណែនាំរបស់រដ្ឋ ទៅបានហើយ៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
No comments:
Post a Comment