អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ ០១គ្រឿង)
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ ហៀង ហន ភេទប្រុស អាយុ ២៤ឆ្នាំ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉០៥នាទី រំលងអាធ្រាត្រ ។
-ជនរងគ្រោះឈ្មោះ ថុន ថុល ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។
១.ជនសង្ស័យឈ្មោះ ហៀង ហន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅ និងមុខរបរ ពុំពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
វត្ថុតាងចាប់យក :ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌បៃតងចាស់ (បានប្រគល់ជូនជនរងគ្រោះវិញ) ។
-បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
No comments:
Post a Comment